វីត្បិតតែរូបរាងកាយរបស់មនុស្សម្នាក់ៗខុសគ្នាទៅតាមហ្សែនពិតមែន ប៉ុន្តែផ្នែកខ្លះនៃដងខ្លួន ក៏អាចបង្ហាញពីអត្តចរិតរបស់អ្នកបានដែរ។ តាមការសិក្សាមួយបានបញ្ជាក់ថា ម្រាមដៃនាងមានប្រវែងខុសៗគ្នា អាស្រ័យលើកម្រិតអ័រម៉ូន testosterone តាំងពីអ្នកនៅក្នុងស្បូនមកម្ល៉េះ ហើយវាក៏អាចបង្ហាញពីបុគ្គលិកលក្ខណ:របស់អ្នកផងដែរ។
ឥឡូវនេះ ចូរពិនិត្យមើលដៃឆ្វេងរបស់អ្នក ដើម្បីប្រៀបធៀបប្រវែងដៃនាងនិងដៃចង្អុល ថាតើវាដូចទៅនឹងរូបភាពមួយណា ក្នុងចំណោមរូបភាព៣ខាងក្រោមនេះ។
ម្រាមដៃចង្អុលខ្លីជាងម្រាមដៃនាង
មនុស្សដែលមានម្រាមដៃនាងវែងជាងដៃចង្អុល គឺមានភាពទាក់ទាញ មានមន្តស្នេហ៍និងគួរឲ្យស្រលាញ់ខ្លាំងណាស់។ ពួកគេពូកែរក្សាទំនាក់ទំនងល្អជាមួយអ្នកដទៃ។ ធ្វើអ្វីមួយមិនខ្លាចប្រឈមនឹងហានិភ័យ ហើយតែងទទួលបានជោគជ័យដូចចិត្តមែន។ បើមិនជោគជ័យដូចផែនការ ក៏ពួកគេមិនបាក់ទឹកចិត្តអស់សង្ឃឹម ព្រោះគេវ័យឆ្លាតអាចរកផ្លូវថ្មីល្អជាងមុន។ ភាគច្រើនគេអាចសម្រេចក្តីប្រាថ្នានិងមានមហិច្ឆតាខ្ពស់ជានិច្ច។
ម្រាមដៃចង្អុលវែងជាងម្រាមដៃនាង
មនុស្សដែលមានម្រាមដៃនាងខ្លីជាងដៃចង្អុល គឺតែងតែមានទំនុកចិត្តខ្ពស់លើខ្លួនឯងនិងអាចបំពេញតម្រូវការផ្ទាល់ខ្លួន។ គេជាមនុស្សពោរពេញដោយភាពដឹកនាំ មានទំនួលខុសត្រូវ។ ពេលខ្លះចិត្តត្រជាក់ ពេលខ្លះឆេវឆាវបន្តិច។ គ្មានអ្វីអាចធ្វើឲ្យពួកគេបាក់មុខមាត់បានឡើយ។ ជាពិសេស ចូលចិត្តវិភាគវែកញែក និងពិចារណាម៉ត់ចត់បំផុត មុនសម្រេចចិត្តធ្វើរឿងអ្វីមួយ ព្រោះកិច្ចការអ្វីក៏ដោយ ពួកគេមិនចូលចិត្តធ្វើទាំងប្រថុយប្រថានមានទិសដៅ។
ម្រាមដៃចង្អុលនិងម្រាមដៃនាងមានប្រវែងស្មើគ្នា
ម្រាមដៃទាំងពីរមានប្រវែងស្មើគ្នាបែបនេះ មានន័យថាគេជាមនុស្សចូលចិត្តខ្វាយខ្វល់យកចិត្តទុកដាក់ចំពោះមនុស្សគ្រប់គ្នា មានហេតុផល និងមានចិត្តស្ងប់។ ពួកគេមានអត្តចរិតសុភាពរាបសា មិនចូលចិត្តបង្កជម្លោះ ហើយក៏មិនចង់បង្កើតបញ្ហាជាមួយនរណាទាំងអស់។ គេជាមិត្តភ័ក្តិល្អនិងចេះជួយយកអសារអ្នកដទៃ។ មិនថានៅកន្លែងធ្វើការ នៅជាមួយមនុស្សដែលខ្លួនស្រលាញ់ គ្រប់គ្នាតែងចង់នៅក្បែរ ព្រោះគេជាមនុស្សស្មោះត្រង់ និងមានគំនិតវិជ្ជមាន៕
ចុះអ្នកទាំងអស់គ្នាវិញ តើមួយណាជាប្រវែងម្រាមដៃរបស់អ្នក?