គ្នាយើងដឹងទេ រាល់កាយវិការនិងសរីរាង្គនៅលើខ្លួនរបស់មនុស្សម្នាក់ៗ សុទ្ធតែអាចបង្ហាញយ៉ាងច្បាស់ពីបុគ្គលិកលក្ខណៈរបស់គេ ហើយអាចនិយាយបានថា សឹងតែ៩០%ដែលត្រឹមត្រូវ និងជឿជាក់បាន។ សូម្បីតែការក្ដាប់ដៃរបស់មនុស្សក៏មានលក្ខណៈខុសៗគ្នា ដូចទម្រង់ទាំង៣ខាងក្រោមនេះ ហេតុនេះហើយ ទើបមនុស្សអាចមានការគិត និងអត្តចរិតខុសគ្នាទៅតាមនោះដែរ។
សាកល្បងក្ដាប់ដៃរបស់អ្នកទៅមើល៍ ថាតើចូលក្នុងប្រភេទមួយណា?
ប្រភេទទី ១៖
អ្នកជាមនុស្សដែលគិតប្រយោជន៍អ្នកដទៃសំខាន់ជាងខ្លួនឯង។ អ្នកតែងតែជួយឈឺឆ្អាលនិងយកអាសាគេ ទោះបីពេលខ្លះ វាមិនបានផ្ដល់ផលប្រយោជន៍ដល់អ្នក ឬនាំទុក្ខដល់អ្នកខ្លះក៏ដោយ។ ម្យ៉ាងទៀត អ្នកជាមនុស្សដែលចូលចិត្តរៀនសូត្រអ្វីថ្មីៗ និងចង់ចេះចង់ដឹង ជាជាងនៅកំណត់ខ្លួនឯងត្រឹមកម្រិតណាមួយ។
អ្នកជាមនុស្សដែលមានថាមពល តែមិនសូវចេះអត់ធ្មត់។ ពេលខ្លះអ្នកគួរតែមើលមនុស្សឱ្យបានល្អិតល្អន់ជាងនេះបន្តិច ព្រោះអាចមានមនុស្សមួយចំនួនដែលចាំកេងចំណេញពីអ្នក ដោយសារតែសន្ដានចិត្តដ៏ល្អរបស់អ្នកនេះហើយ។
ប្រភេទទី ២៖
អ្នកជាមនុស្សពូកែច្នៃប្រឌិតខ្ពស់។ អ្នករួសរាយ និងជាទីទាក់ទាញសម្រាប់មនុស្សនៅជុំវិញខ្លួន។ គ្រប់គ្នាដែលបានស្គាល់អ្នក តែងស្រលាញ់អ្នកដោយសារ ភាពស្មោះត្រង់ ដឹងខុសដឹងត្រូវ ដឹងចាស់ដឹងទុំរបស់អ្នក និងជាមនុស្សដែលមានជំនឿចិត្តលើខ្លួនឯង។ ក្រៅពីនេះ អ្នកជាមនុស្សឆ្លាត ប៉ុន្តែពេលខ្លះ ភាពភ័យខ្លាចបរាជ័យបានធ្វើឱ្យអ្នកស្ទាក់ស្ទើរមិនហ៊ានសម្រេចចិត្តការងារមួយចំនួន ដែលអាចបណ្ដាលឱ្យមានវិប្បដិសារីខ្លះដែរ។
ជាទូទៅ អ្នកតែងចង់បានការលើកទឹកចិត្ត និងការសរសើរដើម្បីបន្តការសម្រេចចិត្ត និងការធ្វើអ្វីមួយឱ្យបានល្អប្រសើរជាងនេះ ហើយវាក៏អាចទៅរួចដែរ ដែលនៅជុំវិញខ្លួនអ្នក អាចមានមនុស្សច្រណែន ឈ្នានីសនឹងជោគជ័យដែលអ្នកទទួលបាន។
ប្រភេទទី ៣៖
អ្នកជាមនុស្សដែលអ្នកណាក៏លង់ស្រលាញ់ ព្រោះមន្តស្នេហ៍ពីធម្មជាតិរបស់អ្នក។ ការពិតអ្នកជាមនុស្សឆ្លាត និងពូកែនិយាយ ប៉ុន្តែភាគច្រើនចូលចិត្តអៀនប្រៀន ដែលធ្វើឱ្យអ្នកមិនសូវស្គាល់អ្នក គិតថា អ្នកជាមនុស្សឆ្មើងឆ្មៃ និងមិនសូវហ៊ានមកលេងសើចជាមួយ។ អ្នកជាមនុស្សដែលមានទស្សនវិស័យច្បាស់លាស់ ហើយមនុស្សជំនិតនឹងអ្នកតែងមានអារម្មណ៍កក់ក្ដៅ ពេលនៅក្បែរអ្នក។ ប៉ុន្តែពេលខ្លះ អ្នកក៏អាចមានអារម្មណ៍គ្មានទំនុកចិត្តក្នុងការចាប់ផ្ដើមទំនាក់ទំនងជាមួយអ្នកថ្មី ឬចូលរួមក្រុមថ្មីជាមួយគេជាដើម។
ដូច្នេះអ្វីដែលអ្នកគួរធ្វើ គឺព្យាយាមចេះបត់បែន និងរួសរាយឱ្យបានច្រើនជាងនេះបន្តិច ហើយពេលនោះ អ្នកដទៃក៏អាចចាប់ផ្ដើមឆាប់យល់ និងចង់ទាក់ទងជាមួយអ្នកបានច្រើនជាងមុន៕